Khmer Abridged Explanation of the Quran
3:3 - 3:3

ទ្រង់បានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់)ដែលផ្ទុកទៅដោយដំណឹងពិត និងភាពយុត្តិធម៌នៅក្នុងច្បាប់នានានៃសាសនា(ឥស្លាម)ដែលស្របនឹងអ្វីដែលមាននៅក្នុងបណ្ដាព្រះគម្ពីរ(ដែលបានបញ្ចុះមក)ពីមុនវា(មុនគម្ពីរគួរអាន) ដោយមិនមានភាពផ្ទុយគ្នារវាងគម្ពីរទាំងនោះឡើយ។ ហើយទ្រង់បានបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ទៅកាន់ព្យាការីមូសា(ម៉ូសេ) និងគម្ពីរអ៊ីញជីលទៅកាន់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)មុននឹងទ្រង់បញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)។ ហើយបណ្តាព្រះគម្ពីរទាំងនេះ គឺជាការណែនាំ និងជាការចង្អុលបង្ហាញដល់មនុស្សលោកនៅកាន់អ្វីដែលនាំទៅរកភាពល្អប្រសើរទាំងក្នុងសាសនា និងលោកិយរបស់ពួកគេ។ ហើយទ្រង់បានបញ្ចុះនូវការវិនិច្ឆ័យ ដែលអាចឲ្យគេស្គាល់តាមរយៈវានូវប្រការដែលពិត ប្រការដែលមិនពិត ការចង្អុលបង្ហាញ និងភាពវង្វេង។ ហើយសម្រាប់អ្នកដែលប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបញ្ចុះមកកាន់អ្នកនោះ សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏ខ្លោចផ្សា។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ ដោយគ្មានអ្វីមួយអាចយកឈ្នះទ្រង់ឡើយ ហើយទ្រង់ជាអ្នកផ្តន្ទាទោសចំពោះជនទាំងឡាយណាដែលបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងធ្វើផ្ទុយពីបទបញ្ជារបស់ទ្រង់។