Khmer Abridged Explanation of the Quran
3:2 - 3:2

អល់ឡោះគឺជាម្ចាស់តែមួយគត់ ដែលគ្មានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានជីវិតអមតៈ មិនស្លាប់នោះទេ ហើយក៏មិនមានភាពខ្វះខាតអ្វីនោះដែរ។ ទ្រង់ជាអ្នកគ្រប់គ្រង ដែលជាអ្នកគ្រប់គ្រង(អ្វីៗទាំងអស់)ដោយខ្លួនទ្រង់ផ្ទាល់ ដោយមិនត្រូវការជំនួយពីម៉ាខ្លូក(អ្វីទាំងអស់ដែលទ្រង់បានបង្កើត)ទាំងឡាយរបស់ទ្រង់ឡើយ។ តាមរយៈលក្ខណៈសម្បត្តិនេះហើយ ទើបម៉ាខ្លូកទាំងអស់ត្រូវការជំនួយជានិច្ចអំពីទ្រង់នៅគ្រប់ស្ថានភាពទាំងអស់របស់ពួកគេ។