Khmer Abridged Explanation of the Quran
3:6 - 3:6

ទ្រង់គឺជាម្ចាស់ដែលបានបង្កើតពួកអ្នកក្នុងរូបភាពជាច្រើនខុសៗនៅក្នុងផ្ទៃម្ដាយរបស់ពួកអ្នកតាមដែលទ្រង់មានចេតនា ដូចជាភេទប្រុសឬភេទស្រី ល្អឬអាក្រក់ សឬខ្មៅជាដើម។ គ្មានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយយ។ ទ្រង់មហាខ្លាំងពូកែ ដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការគ្រប់គ្រង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។