Khmer Abridged Explanation of the Quran
3:10 - 3:10

ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេ ពិតជាមិនអាចជួយការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះទេ មិនថានៅក្នុងលោកិយ ឬនៅថ្ងៃបរលោកឡើយ។ ហើយពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេទាំងនេះគឺជាអុសនៃភ្លើងនរកជើហាន់ណាំ ដែលគេដុតវានៅថ្ងៃបរលោក។