Khmer Abridged Explanation of the Quran
3:13 - 3:13

ជាការពិតណាស់ មានភស្ដុតាងនិងមេរៀនមួយសម្រាប់ពួកអ្នកនៅក្នុងរឿងកងទ័ពពីរក្រុមដែលបានជួបប្រយុទ្ធគ្នានៅក្នុងសមរភូមិហ្ពាទើរ។ មួយក្រុមក្នុងចំណោមពួកគេ គឺជាក្រុមអ្នកមានជំនឿ នោះគឺអ្នកនាំសាររបស់អល់ឡោះនិងបណ្តាសហាហ្ពាត់(មិត្តភក្តិ សហការី)របស់គាត់ ដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់ឡើង ហើយធ្វើឲ្យពាក្យពេចន៍របស់ពួកប្រឆាំងទាបថោក។ ហើយមួយក្រុមផេ្សងទៀត គឺជាពួកប្រឆាំង ដែលពួកគេគឺជាពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះ ដែលពួកគេបានចេញទៅប្រយុទ្ធដោយភាពអំនួត ចង់ឲ្យមនុស្សលោកបានឃើញ និង(ប្រយុទ្ធ)ដើម្បីកុលសម្ព័ន្ធ(របស់ខ្លួន)។ ពួកគេបានមើលឃើញបណ្ដាអ្នកមានជំនឿផ្ទាល់នឹងភ្នែកនូវចំនួនទេ្វដងលើសក្រុមរបស់ខ្លួន។ ពិតប្រាកដណាស់ អល់ឡោះបានជួយដល់មេដឹកនាំរបស់ទ្រង់ ហើយអល់ឡោះទ្រង់ពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះ គឺជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការស្វែងយល់ ដើម្បីឲ្យពួកគេដឹងថា ជាការពិតណាស់ ជ័យជម្នះ គឺសម្រាប់អ្នកដែលមានជំនឿ បើទោះបីជាពួកគេមានចំនួនតិចក៏ដោយ ហើយពិតណាស់ ភាពបរាជ័យ គឺសម្រាប់ក្រុមដែលប្រឆាំង បើទោះបីជាពួកគេមានចំនួនច្រើនដោយ។