Khmer Abridged Explanation of the Quran
3:15 - 3:15

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ តើពួកអ្នកចង់ឱ្យខ្ញុំប្រាប់អំពីប្រការដែលល្អជាងភាពត្រេកត្រអាលទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះដោយបានគោរពប្រតិបត្តិទ្រង់ ហើយបោះបង់ចោលនូវប្រការល្មើសចំពោះទ្រង់នោះ ពួកគេនឹងទទួលបាននូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ពួកគេស្ថិតនៅទីនោះជាអមតៈ ដោយពួកគេមិនស្លាប់និងមិនវិនាសអន្តរាយឡើយ។ ហើយសម្រាប់ពួកគេ គឺមានភរិយាជាច្រើនដែលមានភាពស្អាតស្អំពីរាល់ប្រការអាក្រក់ ទាំងរូបរាងកាយ និងចរិយាសម្បត្តិ ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះថែមទៀត ហើយទ្រង់មិនខឹងសម្បាចំពោះពួកគេជារៀងរហូត។ ហើយអល់ឡោះមហាឃើញបំផុតនូវរាល់ស្ថានភាពទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេគ្រប់ទង្វើដែលពួកគេបានសាង។