Khmer Abridged Explanation of the Quran
3:23 - 3:23

តើអ្នក(ឱព្យាការីមូហាំម៉ាត់)ពុំបានឃើញពីស្ថានភាពរបស់ពួកយូដាដែលអល់ឡោះបានផ្តល់ឲ្យពួកគេនូវចំណេះដឹងពីគម្ពីរតាវរ៉ត និងអ្វីដែលជាការចង្អុលបង្ហាញពីភាពជាព្យាការីរបស់អ្នកទេឬ? ពួកគេត្រូវបានគេអំពាវនាវឲ្យត្រឡប់ទៅកាន់គម្ពីររបស់អល់ឡោះ គឺគម្ពីរតាវរ៉ត ដើម្បីកាត់សេចក្ដីរវាងពួកគេនូវអ្វីដែលពួកគេខ្វែងយោបល់គ្នានៅក្នុងវា។ បន្ទាប់មក មួយក្រុមក្នុងចំណោមអ្នកចេះដឹង និងមេដឹកនាំរបស់ពួកគេបានងាកបែរចេញពីការកាត់សេចក្តីនោះ ដោយសារតែវាមិនស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ហើយអ្វីដែលគប្បីសម្រាប់ពួកគេ(ខណៈដែលពួកគេអះអាងថា ជាអ្នកដែលដើរតាមគម្ពីរនោះ) ពួកគេគួរតែជាមនុស្សដែលរួសរាន់ក្នុងការទទួលយកនូវការកាត់សេចក្តីនោះ។