Khmer Abridged Explanation of the Quran
3:26 - 3:26

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលសរសើរចំពោះម្ចាស់របស់អ្នក និងលើកតម្កើងចំពោះទ្រង់ថាៈ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកដែលគ្រប់គ្រងអំណាចទាំងអស់ ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក! ទ្រង់ប្រទានអំណាចចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដកហូតអំណាចអំពីជនណាដែលទ្រង់មានចេតនា។ ទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ទាំងនោះ គឺដោយគតិបណ្ឌិតនិងភាពយុត្តិធម៌របស់ទ្រង់។ ប្រការល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់តែមួយគត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។