Khmer Abridged Explanation of the Quran
3:28 - 3:28

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំយកពួកដែលគ្មានជំនឿក្រៅពីអ្នកមានជំនឿធ្វើជាអ្នកគាំពារ ដោយពួកអ្នកស្រលាញ់ពួកគេ និងជួយពួកគេឱ្យសោះ។ ហើយជនណាធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេបានកាត់ផ្តាច់ពីអល់ឡោះ ហើយអល់ឡោះក៏បានកាត់ផ្តាច់ពីគេដែរ លើកលែងតែពួកអ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ(ពួកគ្មានជំនឿ) ដោយពួកអ្នកបារម្ភខ្លាចពួកគេ(ធ្វើបាបអ្នក)ប៉ុណ្ណោះ។ ដូចនេះ គ្មានទោសពៃរ៍អ្វីឡើយដែលពួកអ្នកខ្លាចការធ្វើទុកបុកម្នេញរបស់ពួកគេ ដោយបង្ហាញនូវភាពទន់ភ្លន់តាមរយៈពាក្យសំដីនិងកាយវិការ ដោយបង្កប់នូវភាពជាសត្រូវជាមួយពួកគេ។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកខ្លាចទ្រង់ ហើយចូរពួកអ្នកកុំធ្វើឲ្យទ្រង់ខឹងសម្បារតាមរយៈការប្រព្រឹត្តនូវអំពើល្មើស(ចំពោះទ្រង់)ឲ្យសោះ។ ហើយខ្ញុំបម្រើរបស់ទ្រង់នឹងវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ដើម្បីទ្រង់តបស្នងដល់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ត។