Khmer Abridged Explanation of the Quran
3:36 - 3:36

ហើយនៅពេលដែលនាងបានពពោះគ្រប់ខែ ហើយបានសម្រាលកូនរួចនោះ នាងក៏បាននិយាយដោយការសុំការអធ្យស្រ័យ(ព្រោះនាងសង្ឃឹមថានឹងទទួលបានកូនប្រុស)ថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូនស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបានសម្រាលនោះ។ ហើយកូនប្រុសដែលនាងសង្ឃឹមចង់បាននោះ មិនដូចកូនស្រីដែលនាងសម្រាលនោះឡើយ ទាំងកម្លាំងកាយ និងរូបរាងកាយ។ ហើយពិតប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះឲ្យនាងថា ម៉ារយ៉ាំ(ម៉ារី)។ ជាការពិតណាស់ ខ្ញុំសូមឱ្យទ្រង់ការពារនាង និងពូជពង្សរបស់នាងអំពីស្ហៃតនដែលត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។