ដូចេ្នះ អល់ឡោះជាម្ចាស់ក៏បានទទួលយកនូវការសច្ចារបស់នាងនូវការទទួលយកមួយដ៏ល្អប្រសើរ។ ទ្រង់បានបណ្ដុះបណ្ដាលនាងនូវការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ។ ហើយទ្រង់បានធ្វើឲ្យដួងចិត្តបណ្តាអ្នកដែលសាងទង្វើកុសលទាំងឡាយក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់មានចិត្តអាណិតស្រឡាញ់នាង ហើយទ្រង់បានឱ្យព្យាការីហ្សាការីយ៉ា ជាអ្នកមើលថែរក្សានាង។ រាល់ពេលដែលព្យាការីហ្សាការីយ៉ាបានចូលទៅជួបនាងនៅឯកន្លែងគោរពសក្ការៈរបស់នាងនោះ គាត់តែងតែប្រទះឃើញចំណីអាហារនៅជាមួយនាងដែលជាលាភសក្ការៈដ៏ល្អនិងងាយស្រួល(បានមកដោយស្រួលៗ)។ ពេលនោះ គាត់ក៏បានសួរនាងថាៈ ឱម៉ារយ៉ាំ! តើនាងបានចំណីអាហារនេះមកពីណា? នាងបានឆ្លើយថាៈ ចំណីអាហារនេះ គឺមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រទានលាភសក្ការៈដ៏ទូលាយបំផុតចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។