Khmer Abridged Explanation of the Quran
3:39 - 3:39

ហើយម៉ាឡាអ៊ីកាត់(ទេវតា)ក៏បានហៅគាត់(ព្យាការីហ្សាការីយ៉ា) ខណៈដែលគាត់កំពុងតែឈរសឡាតនៅកន្លែងគោរពសក្ការៈរបស់គាត់ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំណឹងរីករាយដល់អ្នកនូវកូនប្រុសម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា។ ក្នុងចំណោមលក្ខណៈសម្បត្តិរបស់គេនោះ គឺគេនឹងក្លាយជាអ្នកបញ្ជាក់នូវបន្ទូលពិតមកពីអល់ឡោះក្នុងការបង្កើតព្យាការីអ៊ីសា កូន ម៉ារយ៉ាំ (ពីព្រោះ អ៊ីសា ត្រូវបានគេបង្កើតតាមរយៈបន្ទូលមកពីអល់ឡោះជាពិសេស) ហើយក្មេងនេះ(យ៉ះយ៉ា) នឹងក្លាយទៅជាមេដឹកនាំទៅលើក្រុមរបស់គេទាំងចំណេះដឹង និងការគោរពសក្ការៈ ជាអ្នកដែលហាមឃាត់ខ្លួនរបស់គេអំពីចំណង់តណ្ហាផ្សេងៗ ដូចជាការប៉ះពាល់ស្រ្តីភេទ ដោយការផ្តាច់ខ្លួន(ចេញពីគេឯង)ដើម្បីគោរពសក្ការៈចំពោះម្ចាស់របស់គេ ហើយរូបគេ ក៏នឹងក្លាយជាព្យាការីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវផងដែរ។