Khmer Abridged Explanation of the Quran
3:41 - 3:41

ព្យាការីហ្សាការីយ៉ាបានពោលទៀតថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវសញ្ញាមួយដែលបញ្ជាក់ថា ប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះផង។ អល់ឡោះបានមានបន្ទូលថាៈ សញ្ញារបស់អ្នកដែលអ្នកបានស្នើសុំនោះ គឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សចំនួនបីថ្ងៃបីយប់ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ ដោយអ្នកមិនមានជំងឺអ្វីទាំងអស់។ ដូច្នេះ ចូរអ្នកបង្កើននូវរំលឹកទៅចំពោះម្ចាស់របស់អ្នកឱ្យបានច្រើន និងសូត្រធម៌លើកតម្កើងទ្រង់ទាំងល្ងាចទាំងព្រឹក។