Khmer Abridged Explanation of the Quran
3:55 - 3:55

ហើយឧបាយកលរបស់អល់ឡោះចំពោះពួកគេ(ផងដែរ)នោះ គឺនៅពេលដែលទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ថាៈ ឱអ៊ីសា! ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នកពីផែនដី ទាំងដែលអ្នកមិនទាន់ស្លាប់ ហើយយើងជាអ្នកដែលបានលើកខ្លួនប្រាណរបស់អ្នក និងព្រលឹង(វិញ្ញាណ)របស់អ្នកមកកាន់យើង ព្រមទាំងជម្រះសម្អាតខ្លួនអ្នកពីភាពកខ្វក់ដែលពួកគេបានប្រឆាំងនឹងអ្នក និងបញ្ចៀសរូបអ្នកឲ្យឆ្ងាយពីពួកគេ។ ហើយយើងនឹងធ្វើឱ្យបណ្ដាអ្នកដែលដើរតាមអ្នកដែលស្ថិតនៅលើសាសនាត្រឹមត្រូវ(ក្នុងចំណោមនោះ ការមានជំនឿចំពោះព្យាការីមូហាំម៉ាត់)ឲ្យមានភាពខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងនឹងអ្នករហូតដល់ថ្ងៃបរលោក តាមរយៈបណ្ដាភស្តុតាងនិងភាពខ្លាំងក្លា។ ក្រោយមក ពួកអ្នកនឹងវិលត្រឡប់មកកាន់យើង(អល់ឡោះ)តែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងកាត់សេចក្ដីរវាងពួកអ្នកដោយភាពយុត្តិធម៌បំផុតនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នាក្នុងរឿងនោះ។