រីឯបណ្ដាអ្នកដែលមានជំនឿចំពោះអ្នក(ព្យាការីអ៊ីសា) និងមានជំនឿចំពោះសេចក្តីពិតដែលអ្នកបាននាំមកកាន់ពួកគេ ហើយពួកគេបានសាងទង្វើកុសលនានា ដូចជាការសឡាត(ថ្វាយបង្គំ) ការបរិច្ចាគហ្សាកាត់ ការកាន់អំណត់បួស និងការភ្ជាប់ចំណងសាច់សាលោហិតជាដើមនោះ ពិតប្រាកដណាស់ អល់ឡោះនឹងប្រទានឱ្យពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេយ៉ាងពេញលេញ ដោយមិនមានការកាត់បន្ថយអ្វីមួយអំពីវាឡើយ។ ហើយការរៀបរាប់នេះ គឺចំពោះអ្នកដែលដើរតាមព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)មុននឹងគេបានតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារ ដែលព្យាការីអ៊ីសាបានផ្តល់ដំណឹងរីករាយ(ពីការមកដល់របស់ព្យាការីមូហំាម៉ាត់)នេះដោយខ្លួនគាត់ផ្ទាល់។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានឡើយ ហើយក្នុងចំណោមការបំពានដ៏ធេងនោះ គឺការធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងអល់ឡោះជាម្ចាស់ និងការប្រឆាំងចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។