Khmer Abridged Explanation of the Quran
3:64 - 3:64

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថាៈ ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)ក្នុងចំណោមពួកយូដា និងពូកណាសរ៉នី(ពួកគ្រឹស្ទាន)! សូមពួកអ្នកមកទីនេះ យើងនឹងរួបរួមគ្នានៅលើពាក្យសំដីមួយដែលសើ្មភាពគ្នារវាងពួកយើងទាំងអស់គ្នា នោះគឺ ពួកយើងត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយពួកយើងមិនត្រូវគោរពសក្ការៈអ្នកផ្សេងក្រៅពីទ្រង់ឡើយ ទោះបីជាពួកវាមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។ ហើយពួកយើងក៏មិនត្រូវយកគ្នាឯង(មនុស្សលោកដូចគ្នា)ធ្វើជាម្ចាស់ ដោយគោរពក្ការៈនិងគោរពប្រតិបត្តិ(ចំពោះពួកគេ)ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេនៅបែរចេញពីសេចក្តីពិត និងភាពស្មើគ្នាដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកធ្វើសាក្សីផងថា ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)ដែលគោរពតាមទ្រង់ដោយការប្រតិបត្តិតាម។