Khmer Abridged Explanation of the Quran
3:73 - 3:73

ហើយពួកគេ(ពួកយូដា)បាននិយាយទៀតថាៈចូរពួកអ្នកកុំជឿជាក់(មានជំនឿ)លើកលែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈពិតប្រាកដណាស់ ការចង្អុលបង្ហាញទៅរកសេចក្តីពិតនោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះ មិនមែនស្ថិតនៅលើការប្រឆាំង និងការចចេសរឹងរូសរបស់ពួកអ្នកនោះទេ។(ពួកអ្នកនិយាយដូចនេះ)ដោយពួកអ្នកបារម្ភខ្លាចគេផ្ដល់ឱ្យនរណាម្នាក់នូវប្រការដែលល្អប្រសើរដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកអ្នកបារម្ភខ្លាចពួកគេអាចយកឈ្នះពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នក ប្រសិនបើពួកអ្នកទទួលស្គាល់នូវអ្វីដែលគេបានបញ្ចុះទៅលើពួកគេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះ ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះមហាទូលំទូលាយបំផុតចំពោះការប្រោសប្រទាន មហាដឹងបំផុតចំពោះជនណាដែលស័ក្ដិសមនឹងទទួលបានវា។