Khmer Abridged Explanation of the Quran
3:78 - 3:78

ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយូដា គឺមានក្រុមមួយដែលរលាស់អណ្ដាតរបស់ពួកគេដោយរំលឹកនូវអ្វីដែលមិនមាននៅក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលអល់ឡោះបានបញ្ចុះមក ដើម្បីឱ្យពួកអ្នកគិតស្មានថា ពិតណាស់ ពួកគេកំពុងតែសូត្រគម្ពីរ។ តែតាមពិត វា(អ្វីដែលពួកគេសូត្រនោះ)មិនមែនជាផ្នែកមួយនៃគម្ពីរតាវរ៉តឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាការភូតកុហករបស់ពួកគេទៅលើអល់ឡោះប៉ុណ្ណោះ ហើយពួកគេនិយាយថាៈ អ្វីដែលពួកយើងកំពុងសូត្រនេះ គឺមកពីអល់ឡោះ តែតាមការពិត វាពុំមែនមកពីអល់ឡោះឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើអល់ឡោះ ខណៈដែលពួកគេដឹងថា នោះគឺជាការកុហករបស់ពួកគេចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ហើយនោះ។