Khmer Abridged Explanation of the Quran
3:79 - 3:79

មិនគប្បីទេចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរដែលទ្រង់បានបញ្ចុះទៅកាន់គេ ហើយទ្រង់ក៏បានប្រទានឲ្យគេនូវចំណេះដឹង និងការយល់ដឹង ហើយទ្រង់បានជ្រើសរើសរូបគេធ្វើជាព្យាការី រួចមក គេនិយាយទៅកាន់មនុស្សលោកថាៈ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ គេត្រូវនិយាយទៅកាន់ពួកគេ(មនុស្សលោក)ថាៈ ចូរពួកអ្នកតាំងខ្លួនជាចេះដឹងជ្រៅជ្រះ និងកោតខ្លាចដោយស្មោះត្រង់ចំពោះអល់ឡោះ ហើយអប់រំមនុស្ស និងដោះស្រាយនូវកិច្ចការរបស់ពួកគេ តាមរយៈការបង្រៀនរបស់ពួកអ្នកដល់មនុស្សនូវគម្ពីរដែលគេបានបញ្ចុះមក និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រអំពីវា ទាំងការទន្ទេញ និងការយល់ដឹងកន្លងមក។