ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពួកយើងមានជំនឿលើអល់ឡោះជាព្រះជាម្ចាស់ និងប្រតិបត្តិតាមទ្រង់ចំពោះអ្វីដែលទ្រង់បានបង្គាប់ប្រើ ហើយពួកយើងមានជំនឿលើវ៉ាហ៊ី(សារ)ដែលគេបានបញ្ចុះមកលើពួកយើង និងអ្វី(សារ)ដែលគេបានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអ៊ីល ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ ពួកយើងក៏មានជំនឿផងដែរនឹងអ្វីដែលគេបានបញ្ចុះទៅលើបណ្តាព្យាការីទាំងឡាយក្នុងចំណោមកូនចៅរបស់ព្យាការីយ៉ាក់កូប ហើយនិងអ្វីដែលគេបានផ្តល់ឱ្យព្យាការីមូសា ព្យាការីអ៊ីសា និងបណ្ដាព្យាការីទាំងអស់ នៃបណ្ដាគម្ពីរនិងបណ្ដាភស្តុតាងទាំងឡាយដែលមកពីម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេ ដោយមានជំនឿលើពួកគេ(អ្នកនាំសារ)មានចំនួន ហើយគ្មានជំនឿលើពួកគេមួយចំនួនទៀតនោះឡើយ ហើយពួកយើងគឺជាអ្នកគោរពតាម និងប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់។