Khmer Abridged Explanation of the Quran
3:91 - 3:91

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ បើទោះជាគេមានមាសប្រាក់ពេញផែនដី ហើយគេយកវាទាំងអស់មកលោះខ្លួនគេឱ្យរួចផុតពីភ្លើងនរកក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីនរណាម្នាក់ក្នុងចំណោមពួកគេដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ហើយពួកគេពុំមានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មនាថ្ងៃបរលោកនោះឡើយ។