Khmer Abridged Explanation of the Quran
3:92 - 3:92

ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)មិនទាន់ទៅដល់ផលបុណ្យនៃមនុស្សល្អ និងឋានៈរបស់ពួកគេនោះឡើយ លុះត្រាតែពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនដែលពួកអ្នកស្រឡាញ់ទៅក្នុងមាគ៌ារបស់អល់ឡោះ។ ហើយអ្វីដែលពួកអ្នកបានបរិច្ចាគនោះ ទោះតិចក្តី ច្រើនក្តី ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះការនៀត(ការប៉ង)របស់ពួកអ្នក និងទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេ(ដែលគេបានសាង)។