Khmer Abridged Explanation of the Quran
3:96 - 3:96

ពិតប្រាកដណាស់ គេហដ្ឋានដំបូងគេដែលត្រូវបានសាងសង់ឡើងនៅលើផែនដីសម្រាប់មនុស្សលោកទាំងអស់ដើម្បីធ្វើសក្ការៈចំពោះអល់ឡោះជាម្ចាស់នោះ គឺគេហដ្ឋានរបស់អល់ឡោះដ៏ពិសិដ្ឋ(ពៃទុលឡោះអាល់ហារ៉ម)ដែលស្ថិតនៅទីក្រុងម៉ាក្កះ ហើយវាគឺជាគេហដ្ឋានដែលពោរពេញទៅដោយពរជ័យ និងផ្ដល់ផលប្រយោជន៍ជាច្រើនទាំងផ្នែកលោកិយនិងផ្នែកសាសនា។ ហើយនៅក្នុងវា នោះដែរ គឺជាការចង្អុលបង្ហាញដល់ពិភពលោកទាំងមូលផងដែរ។