Khmer Abridged Explanation of the Quran
3:99 - 3:99

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ឱពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នី! ហេតុអ្វីបានជាពួកអ្នករារាំងអ្នកដែលមានជំនឿចំពោះអល់ឡោះពីសាសនារបស់ទ្រង់ ដោយពួកអ្នកចង់ឲ្យសាសនារបស់អល់ឡោះងាកចេញពីសេចក្តីពិតទៅកាន់សេចក្តីមិនពិត និងចង់ឲ្យអ្នកកាន់សាសនា(ឥស្លាម)នេះវង្វេងចេញពីការចង្អុលបង្ហាញ ខណៈដែលពួកអ្នកគឺជាសាក្សីទៅលើសាសនានេះថា ជាសាសនាដ៏ពិតដូចដែលមានបញ្ជាក់នៅក្នុងគម្ពីររបស់ពួកអ្នកនោះ? ហើយអល់ឡោះទ្រង់មិនធ្វេសប្រហែសឡើយចំពោះការប្រឆាំង និងការរារាំងមនុស្សពីមាគ៌ារបស់ទ្រង់ដែលពួកអ្នកបានប្រព្រឹត្តនោះ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។