Khmer Abridged Explanation of the Quran
3:103 - 3:103

ហើយចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់អ្នកនាំសារ) ហើយសូមពួកអ្នកកុំប្រព្រឹត្តនូវទង្វើទាំងឡាយដែលអាចធ្វើឲ្យពួកអ្នកមានការបែកបាក់គ្នាឲ្យសោះ។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យពួកអ្នក ខណៈដែលពួកអ្នកជាសត្រូវនឹងគ្នាមុនពេលដែលឥស្លាមបានមកដល់ ដោយពួកអ្នកធ្លាប់កាប់សម្លាប់គ្នា ក្រោមហេតុផលដ៏តូចតាចបំផុត។ ក្រោយមក ទ្រង់បានបង្រួបបង្រួមរវាងដួងចិត្តរបស់ពួកអ្នកទាំងអស់គ្នាតាមរយៈសាសនាឥស្លាម។ ពេលនោះ ពួកអ្នកក៏បានក្លាយទៅជាបងប្អូននឹងគ្នាក្នុងសាសនា ជាអ្នកដែលមានចិត្តសណ្តោសប្រណីចំពោះគ្នា និងចេះដាស់តឿនក្រើនរំលឹកគ្នារវាងពួកអ្នកដោយការប្រោសប្រទានពីអល់ឡោះ ខណៈដែលមុននេះ ពួកអ្នកស្ទើរតែនឹងចូលឋាននរកទៅហើយ ដោយសារតែភាពគ្មានជំនឿរបស់ពួកអ្នក។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់បានសង្គ្រោះពួកអ្នកឲ្យរួចផុតពីភ្លើងនរកតាមរយៈសាសនាឥស្លាម និងបានចង្អុលបង្ហាញពួកអ្នកឲ្យមានជំនឿវិញ។ ហើយដូចដែលអល់ឡោះបានបញ្ជាក់ប្រាប់ពួកអ្នកអំពីរឿងទាំងនេះ ទ្រង់ក៏បានបញ្ជាក់ប្រាប់ពួកអ្នកផងដែរនូវអ្វីដែលអាចកែលម្អស្ថានភាពរបស់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក ដើម្បីឲ្យពួកអ្នកទទួលបាននូវការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងប្រកាន់ខ្ជាប់នឹងវា។