Khmer Abridged Explanation of the Quran
3:102 - 3:102

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់អ្នកនូវការកោតខ្លាចមួយដ៏ពិតប្រាកដ។ ការកោតខ្លាច(ដ៏ពិតប្រាកដ)នោះ គឺតាមរយៈការគោរពតាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់(ដែលទ្រង់បានបង្គាប់ប្រើ) និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់(ដែលទ្រង់បានហាមឃាត់)។ ហើយចូរអ្នកថ្លែងអំណរគុណចំពោះទ្រង់ទៅលើឧបការគុណទាំងឡាយ(ដែលទ្រង់បានប្រទានដល់ពួកអ្នក) ហើយចូរប្រកាន់ខ្ជាប់នឹងសាសនារបស់ពួកអ្នករហូតដល់អវសាននៃជីវិតរបស់អ្នក ខណៈដែលពួកអ្នកនៅតែស្ថិតនៅលើសាសនាមួយនេះ។