Khmer Abridged Explanation of the Quran
3:104 - 3:104

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បង្កើតឲ្យមានក្រុមមួយក្នុងចំណោមពួកអ្នក ដែលពួកគេអំពាវនាវទៅកាន់រាល់ប្រការល្អទាំងឡាយដែលអល់ឡោះស្រឡាញ់ពេញចិត្ត ហើយពួកគេប្រើគ្នាឲ្យធ្វើអំពើល្អត្រឹមត្រូវដែលច្បាប់ឥស្លាមបានបញ្ជាក់ប្រាប់ ហើយប្រាជ្ញារបស់គេក៏ទទួលស្គាល់ថា វាជាប្រការល្អផងដែរ ព្រមទាំងពួកគេហាមឃាត់គ្នាពីអំពើអាក្រក់ដែលច្បាប់ឥស្លាមបានហាមឃាត់ ហើយប្រាជ្ញារបស់គេក៏យល់ឃើញថាអាក្រក់ដែរ។ ហើយបណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ អ្នកទាំងនោះហើយគឺជាក្រុមដែលទទួលបានជោគជ័យដ៏ពេញលេញ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។