Khmer Abridged Explanation of the Quran
3:108 - 3:108

បណ្តាវាក្យខណ្ឌដែលមានផ្ទុក(នៅក្នុងវា)ទាំងការសន្យា(ប្រទានផលបុណ្យ) និងការព្រមាន(ដាក់ទណ្ឌកម្ម)របស់អល់ឡោះទាំងនោះហើយដែលយើងបានសូត្រវាទៅលើអ្នក(ឱព្យាការីមូហាំម៉ាត់) ដោយវាគឺជាដំណឹងដ៏ពិតប្រាកដនិងប្រកបដោយភាពយុត្តិធម៌ក្នុងការវិនិច្ឆ័យ។ ហើយអល់ឡោះជាម្ចាស់គ្មានបំណងបំពានទៅលើជនណាម្នាក់នៃពិភពទាំងអស់នោះឡើយ។ ផ្ទុយទៅវិញ ទ្រង់មិនដាក់ទណ្ឌកម្មចំពោះបុគ្គលណាម្នាក់ក្រៅតែពីអ្វីដែលបុគ្គលនោះបានប្រព្រឹត្តនោះឡើយ។