Khmer Abridged Explanation of the Quran
3:109 - 3:109

ហើយអំណាចនៃការគ្រប់គ្រងអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី ទាំងការបង្កើតនិងការដាក់បទបញ្ជា គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយរាល់កិច្ចការទាំងអស់របស់ម៉ាខ្លូក គឺត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ ហើយទ្រង់នឹងតបស្នងដល់បុគ្គលៗក្នុងចំណោមពួកគេតាមអ្វីដែលពួកគេសាកសមនឹងទទួល។