Khmer Abridged Explanation of the Quran
3:110 - 3:110

ពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេទាំងក្នុងជំនឿរបស់ពួកអ្នកនិងក្នុងទង្វើរបស់ពួកអ្នកដែលអល់ឡោះបានបញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក និងជាអ្នកដែលផ្តល់ផលប្រយោជន៍ជាងគេដល់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឲ្យធ្វើអំពើល្អត្រឹមត្រូវដែលច្បាប់ឥស្លាមបានបញ្ជាក់ប្រាប់ហើយប្រាជ្ញារបស់គេក៏ទទួលស្គាល់ថាល្អផងដែរ និងហាមឃាត់គ្នាពីទង្វើអាក្រក់ដែលច្បាប់ឥស្លាមបានហាមឃាត់ហើយប្រាជ្ញារបស់ពួកអ្នកក៏យល់ឃើញថាអាក្រក់ដែរ ព្រមទាំងពួកអ្នកមានជំនឿចំពោះអល់ឡោះនូវសេចក្តីជំនឿមួយដ៏ជាក់លាក់ដែលបញ្ជាក់ដោយទង្វើ។ ហើយប្រសិនបើពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នីមានជំនឿលើព្យាការីមូហាំម៉ាត់នោះ វាគឺជាការល្អប្រសើរបំផុតសម្រាប់ពួកគេទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោករបស់ពួកគេ។ ក្នុងចំណោមពួកអះលីគីតាបទាំងនោះ គឺមានតិចណាស់ដែលមានជំនឿលើអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក តែភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញពីសាសនារបស់អល់ឡោះនិងច្បាប់បញ្ញត្តិរបស់ទ្រង់។