Khmer Abridged Explanation of the Quran
3:117 - 3:117

ការប្រៀបធៀបនូវអ្វីដែលពួកគ្មានជំនឿទាំងនោះបានបរិច្ចាគក្នុងផ្លូវល្អនិងផលបុណ្យដែលពួកគេកំពុងរង់ចាំនោះ គឺប្រៀបដូចជាខ្យល់ត្រជាក់ខ្លាំងដែលបានបក់បោកទៅលើដំណាំរបស់ក្រុមមួយដែលបានបំពានលើខ្លួនឯងដោយពួកគេបានប្រព្រឹត្តអំពើល្មើស និងទង្វើអាក្រក់ផ្សេងទៀត។ ពេលនោះ ខ្យល់នោះក៏បានធ្វើឱ្យខូចខាតដំណាំរបស់ពួកគេអស់ ខណៈដែលពួកគេសង្ឃឹមថានឹងទទួលបានផលជាច្រើនអំពីដំណាំនោះ។ ការដែលខ្យល់នេះបានបំផ្លាញដំណាំ(របស់ពួកគេ) ហើយពួកគេមិនបានទទួលផលអ្វីសោះពីដំណាំនេះ គឺដូចគ្នាទៅនឹងភាពគ្មានជំនឿដែលវាបំផ្លាញផលបុណ្យនៃទង្វើរបស់ពួកគេដែលពួកគេសង្ឃឹមថាអាចទទួលបានផលបុណ្យអំពីវានោះដែរ។ ហើយអល់ឡោះមិនបានបំពានទៅលើពួកគេឡើយ(ចំពោះរឿងនោះ)។ តាមពិត ពួកគេខ្លួនឯងទេដែលជាអ្នកបំពានទៅលើខ្លួនឯងតាមរយៈភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះ និងការបដិសេធរបស់ពួកគេចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។