Khmer Abridged Explanation of the Quran
3:118 - 3:118

ឱបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំយកអ្នកផ្សេងក្រៅពីអ្នកដែលមានជំនឿធ្វើជាមិត្តភក្តិនិងជាអ្នកជិតស្និទ្ធ ដោយពួកអ្នកបង្ហាញឲ្យពួកគេបានដឹងពីអាថ៌កំបាំងរបស់ពួកអ្នកនិងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកអ្នកឲ្យសោះ ពីព្រោះពួកគេមិនធ្វេសប្រហែសឡើយក្នុងការបង្កគ្រោះថ្នាក់ដល់ពួកអ្នក និងធ្វើឲ្យស្ថានភាពរបស់ពួកអ្នកកាន់តែអាក្រក់នោះ។ ពួកគេរំពឹងថា ពួកអ្នកនឹងទទួលរងនូវគ្រោះថ្នាក់ ហើយនិងមានការលំបាក។ ពិតប្រាកដណាស់ ការស្អប់ខ្ពើម និងភាពជាសត្រូវ(ពីសំណាក់ពួកគេ)បានលេចឡើងនៅលើអណ្តាតរបស់ពួកគេ តាមរយៈការចោទប្រកាន់ចំពោះសាសនារបស់ពួកអ្នក បង្កចលាចលរវាងពួកអ្នក និងផ្សព្វផ្សាយអាថ៌កំបាំងរបស់ពួកអ្នក។ ហើយភាពស្អប់ខ្ពើមដែលកំពុងតែលាក់ទុកនៅក្នុងទ្រូងរបស់ពួកគេនោះ គឺធំធេងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលអាចផ្តល់ប្រយោជន៍ដល់ពួកអ្នកទាំងក្នុងលោកិយ និងថ្ងៃបរលោក ប្រសិនបើពួកអ្នកគិតពិចារណាអំពីម្ចាស់របស់ពួកអ្នកនូវអ្វីដែលត្រូវបានបញ្ចុះទៅលើពួកអ្នកនោះ។