Khmer Abridged Explanation of the Quran
3:120 - 3:120

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលបាននូវឧបការគុណ(ពីអល់ឡោះ) ដូចជាទទួលបានជ័យជម្នះលើសត្រូវ ឬក៏ទ្រព្យសម្បត្តិនិងកូនចៅមានការកើនឡើងនោះ ពួកគេនឹងមិនសប្បាយចិត្តនិងមានទុក្ខព្រួយ។ តែប្រសិនបើពួកអ្នកទទួលរងនូវគ្រោះថ្នាក់អ្វីមួយ ដូចជាទទួលបរាជ័យក្នុងដៃសត្រូវ ឬក៏ទ្រព្យសម្បត្តិនិងកូនចៅមានការបាត់បង់វិញនោះ ពួកគេនឹងសប្បាយចិត្តចំពោះរឿងនោះ ហើយពួកគេនឹងប្រមាថមកលើពួកអ្នកមិនខាន។ ហើយប្រសិនបើពួកអ្នកអត់ធ្មត់ទៅលើ(ការអនុវត្ត)បទបញ្ជា និង(អត់ធ្មត់ចំពោះ)ការកំណត់របស់អល់ឡោះ ព្រមទាំងកោតខ្លាចការខឹងសម្បាររបស់ទ្រង់មកលើពួកអ្នកនោះ ឧបាយកលរបស់ពួកគេនិងការបំពានបស់ពួកគេនោះមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះឧបាយកលដែលពួកគេកំពុងរៀបចំនោះ ហើយទ្រង់នឹងតបតទៅពួកគេវិញដោយពួកគេនឹងទទួលបរាជ័យមិនខានឡើយ។