Khmer Abridged Explanation of the Quran
3:135 - 3:135

ហើយពួកគេនោះដែរ គឺបណ្តាអ្នកដែលកាលណាពួកគេបានប្រព្រឹត្តបាបកម្មធំ ឬពួកគេបាត់បង់ផលបុណ្យដោយខ្លួនរបស់គេផ្ទាល់តាមរយៈការប្រព្រឹត្តបាបកម្មតូចៗនោះ គឺពួកគេនឹកឃើញដល់អល់ឡោះនិងនឹកឃើញពីទណ្ឌកម្មដែលទ្រង់បានព្រមានចំពោះពួកដែលប្រព្រឹត្តល្មើស និងនឹកឃើញដល់ផលបុណ្យដែលទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច។ ដូច្នេះ ពួកគេក៏បានសុំពីម្ចាស់របស់ពួកគេដោយភាពសោកស្តាយ(ចំពោះកំហុសទាំងនោះ)ដើម្បីឲ្យទ្រង់បិទបាំងបាបកម្មរបស់ពួកគេ និងកុំយកទោសពៃរ៍ពួកគេចំពោះកំហុសទាំងនោះ ពីព្រោះគ្មានអ្នកណាដែលអាចអភ័យទោសលើបាបកម្មទាំងឡាយក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ ហើយពួកគេមិនបន្តប្រព្រឹត្តអំពើបាបនោះទៀតឡើយ ខណៈដែលពួកគេដឹងច្បាស់ថា ពួកគេជាអ្នកដែលប្រព្រឹត្តអំពើបាបកម្មហើយនោះ។ ហើយពិតប្រាកដណាស់ អល់ឡោះនឹងអភ័យទោសនូវបាបកម្មទាំងអស់។