ព្យាការីមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ក្នុងចំណោមបណ្តាអ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលបានបញ្ជូនមកមុនគាត់ប៉ុណ្ណោះ ដែលពួកគេបានស្លាប់ទៅហើយ ឬក៏ត្រូវបានសម្លាប់។ ប្រសិនបើគាត់(ព្យាការីមូហាំម៉ាត់)បានស្លាប់ ឬត្រូវបានសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(ឥស្លាម)របស់ពួកអ្នក ហើយបោះបង់ការប្រយុទ្ធនោះឬ? ហើយបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកដែលចាកចេញអំពីសាសនារបស់គេនោះ ពិតណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វីចំពោះអល់ឡោះបន្តិចណាឡើយ ពីព្រោះទ្រង់គឺជាអ្នកដែលមហាខ្លាំងពូកែ មហាខ្លាំងក្លាបំផុត។ តាមពិត អ្នកដែលចេញពីសាសនានេះទៅវិញទេដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនោះ ដោយការយកខ្លួនរបស់គេទៅប្រឈមនឹងការខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងនូវផលបុណ្យដ៏ល្អប្រពៃបំផុតចំពោះបណ្តាអ្នកដែលដឹងគុណចំពោះទ្រង់ តាមរយៈការប្រកាន់ខ្ជាប់នឹងសាសនារបស់ទ្រង់ ហើយនិងការប្រយុទ្ធរបស់ពួកគេក្នុងមាគ៌ារបស់ទ្រង់។