Khmer Abridged Explanation of the Quran
3:151 - 3:151

យើង(អល់ឡោះ)នឹងបញ្ចូលនូវការភ័យខ្លាចយ៉ាងខ្លាំងក្លាទៅក្នុងដួងចិត្តរបស់ពួកដែលប្រឆាំងនឹងអល់ឡោះរហូតដល់ពួកគេគ្មានលំនឹង(គ្មានជំហ)ក្នុងការប្រយុទ្ធនឹងពួកអ្នកឡើយ ដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ដោយពួកគេគោរពសក្ការៈចំពោះព្រះនានាតាមទំនើងចិត្តរបស់ពួកគេដែលទ្រង់មិនបានបញ្ចុះមកឲ្យពួកគេនូវភស្តុតាងសំអាងណាមួយសោះនោះ។ កន្លែងស្នាក់អាស្រ័យរបស់ពួកគេដែលពួកគេនឹងវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោកនោះ គឺឋាននរក ហើយឋាននរកនោះ គឺជាទីស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់ពួកដែលបំពាន ។