Khmer Abridged Explanation of the Quran
3:165 - 3:165

ហេតុអ្វីបានជានៅពេលដែលពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)ទទួលរងគ្រោះថ្នាក់ ខណៈដែលពួកអ្នកទទួលបរាជ័យនៅក្នុងសង្គ្រាមអ៊ូហ៊ុទដោយមួយចំនួននៃពួកអ្នកត្រូវបានគេសម្លាប់ ដែលពួកអ្នកក៏បានធ្វើឲ្យសត្រូវរបស់ពួកអ្នកទទួលរងគ្រោះទ្វេដងនៃការស្លាប់និងការចាប់ជាឈ្លើយសឹកនៅក្នុងសង្គ្រាមហ្ពាទើរដែរ តែពួកអ្នកបែរជានិយាយថា: តើពួកយើងបានទទួលបរាជ័យនេះមកពីណា ខណៈដែលពួកយើងជាអ្នកដែលមានជំនឿហើយព្យាការីររបស់អល់ឡោះនៅក្នុងចំណោមពួកយើងទៀតនោះទៅវិញ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ អ្វីដែលពួកអ្នកទទួលបាននៃការបរាជ័យនោះ គឺដោយសារតែខ្លួនពួកអ្នកផ្ទាល់ ខណៈដែលពួកអ្នកបានខ្វែងយោបល់គ្នា និងបានល្មើសនឹង(បទបញ្ជា)អ្នកនាំសារ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់នឹងជួយទៅចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់នឹងបោះបង់ចោលជនណាដែលទ្រង់មានចេតនា។