Khmer Abridged Explanation of the Quran
3:168 - 3:168

ពួកគេគឺជាពួកដែលគេចពីសង្គ្រាម ហើយពួកគេបាននិយាយទៅកាន់សាច់ញាតិរបស់ពួកគេដែលទទួលរងគ្រោះនៅក្នុងសង្រ្គាមអ៊ូហ៊ុទថា: ប្រសិនបើពួកគេស្ដាប់តាមពួកយើង ហើយមិនចេញទៅធ្វើសង្គ្រាមទេនោះ ពួកគេក៏មិនត្រូវបានគេសម្លាប់នោះដែរ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ដោយឆ្លើយតបទៅកាន់ពួកគេថា: ចូរពួកអ្នកការពារខ្លួនពីសេចក្តីស្លាប់ទៅមើល៍នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកអ្នកនោះ ប្រសិនបើពួកអ្នកពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបានអះអាងថា ប្រសិនបើពួកគេស្តាប់តាមពួកអ្នក នោះពួកគេនឹងមិនត្រូវបានសម្លាប់ទេនោះ ហើយថាមូលហេតុដែលពួកអ្នករួចផុតពីការស្លាប់នោះ គឺដោយសារការមិនចេញទៅច្បាំងក្នុងមាគ៌ារបស់អល់ឡោះមែននោះ។