Khmer Abridged Explanation of the Quran
3:195 - 3:195

ដូច្នេះ ម្ចាស់របស់ពួកគេក៏បានឆ្លើយតបចំពោះការបួងសួងរបស់ពួកគេថាៈ ពិតប្រាកដណាស់ យើងមិនបំបាត់ផលបុណ្យនៃទង្វើកុសលរបស់ពួកអ្នកនោះឡើយ មិនថាតិចក្តី ច្រើនក្តី ទោះបីអ្នកសាងទង្វើកុសលនោះជាបុរស ឬស្ដ្រីក៏ដោយ។ ការវិនិច្ឆ័យរវាងពួកអ្នកនៅក្នុងសាសនា(ឥស្លាម)នោះ គឺដូចគ្នា។ គ្មានទេ ការបន្ថែម(ផលបុណ្យ)ចំពោះបុរស ហើយក៏គ្មានដែរការកាត់បន្ថយ(ផលបុណ្យ)ចំពោះស្ត្រីនោះ។ ដូចនេះ បណ្តាអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ និងត្រូវបានពួកប្រឆាំងបណ្ដេញចេញអំពីស្រុកភូមិរបស់ពួកគេ ហើយបានទទួលរងនូវការធ្វើទុក្ខបុកម្នេញដោយសារពួកគេគោរពប្រតិបត្តិតាមម្ចាស់របស់ពួកគេ ព្រមទាំងបានធ្វើសង្គ្រាមនៅក្នុងមាគ៌ារបស់អល់ឡោះ និងបានពលីជីវិតដើម្បីលើកតម្កើងបន្ទូលរបស់អល់ឡោះឲ្យខ្ពង់ខ្ពស់ឡើងនោះ យើងពិតជានឹងអភ័យទោសនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកគេនៅថ្ងៃបរលោក ហើយយើងពិតជានឹងអធ្យាស្រ័យចំពោះទោសកំហុសទាំងនោះ ហើយយើងពិតជានឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមានរបស់វា ជាការតបស្នងអំពីអល់ឡោះ(ចំពោះពួកគេ)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានការតបស្នងដ៏ល្អប្រពៃបំផុតដែលគ្មានការតបស្នងណាដូចទ្រង់ឡើយ។