ពួកអះលីគីតាបមិនមែនសុទ្ធតែដូចគ្នាទាំងអស់នោះទេ។ ពិតណាស់ ក្នុងចំណោមពួកគេ គឺមានមួយក្រុមដែលមានជំនឿលើអល់ឡោះ និងមានជំនឿលើអ្វីដែលទ្រង់បានបញ្ចុះមកឲ្យពួកអ្នកនៃសេចក្តីពិតនិងការចង្អុលបង្ហាញ ហើយនិងមានជំនឿលើអ្វីដែលគេបានបញ្ចុះមកឲ្យពួកគេនៅក្នុងគម្ពីរទាំងឡាយរបស់ពួកគេ ដោយពួកគេមិនបែងចែករវាងបណ្តាអ្នកនាំសារទាំងឡាយរបស់អល់ឡោះជាម្ចាស់នោះឡើយ។ ពួកគេឱនលំទោន និងបន្ទាបខ្លួនទៅកាន់អល់ឡោះដោយប្រាថ្នាចង់បាននូវការតបស្នងពីទ្រង់។ ពួកគេមិនយកភស្តុតាងទាំងឡាយរបស់អល់ឡោះទៅប្តូរជាមួយនឹងកម្រៃបន្តិចបន្តូចនៃទ្រព្យសម្បត្តិលោកិយនោះឡើយ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងពីម្ចាស់របស់ពួកគេ។ ប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជម្រះក្ដីលើទង្វើទាំងឡាយយ៉ាងឆាប់រហ័សបំផុត ហើយក៏ជាអ្នកតបស្នងទៅលើទង្វើទាំងនោះយ៉ាងឆាប់រហ័សដូចគ្នា។