Khmer Abridged Explanation of the Quran
3:200 - 3:200

ឱបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ និងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកអត់ធ្មត់លើកាតព្វកិច្ចទាំងឡាយដែលច្បាប់ឥស្លាមបានបង្គាប់ប្រើ និងអត់ធ្មត់ទៅលើទុក្ខលំបាកលោកិយដែលកើតឡើងចំពោះពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់ឲ្យបានខ្លាំងជាងពួកគ្មានជំនឿ ដោយមិនត្រូវឲ្យពួកគេមានការអត់ធ្មត់ខ្លាំងជាងពួកអ្នកនោះឡើយ។ ហើយចូរពួកអ្នកប្រកាន់គោលជំហរតស៊ូប្រយុទ្ធនៅក្នុងមាគ៌ារបស់អល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដោយប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងអំពីបម្រាមទាំងឡាយរបស់ទ្រង់។ សង្ឃឹមថា ពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកប្រាថ្នាដោយទទួលបានសុខសន្តិភាពរួចផុតអំពីភ្លើងនរក និងបានចូលឋានសួគ៌។