Khmer Abridged Explanation of the Quran
4:3 - 4:3

ហើយប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌បើកាលណាពួកអ្នករៀបការជាមួយនឹងក្មេងកំព្រាជាស្ត្រីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក ដោយពួកអ្នកបារម្ភខ្លាចផ្តល់ប្រាក់ខាន់ស្លាមិនគ្រប់ឲ្យពួកនាង ឬក៏បារម្ភខ្លាចមិនអាចផ្តល់សុភមង្គលឲ្យពួកនាងបានទេនោះ ចូរពួកអ្នកដោះលែងពួកនាងចុះ ហើយចូរពួកអ្នករៀបការជាមួយនឹងស្ត្រីដែលល្អផ្សេងក្រៅពីពួកនាង(ក្មេងកំព្រា) ប្រសិនបើពួកអ្នកចង់ ដោយពួកអ្នកអាចរៀបការជាមួយនឹងស្ត្រីពីរនាក់ ឬបីនាក់ ឬបួននាក់។ តែប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ពួកនាង(ភរិយាទាំងឡាយ)បានទេនោះ ចូរពួកអ្នករៀបការជាមួយស្ត្រីតែម្នាក់បានហើយ ឬក៏ពួកអ្នកអាចរួមរស់ជាមួយស្រ្តីបម្រើដាច់ថ្លៃដែលស្ថិតក្នុងកម្មសិទ្ធិរបស់ពួកអ្នកក៏បាន ពីព្រោះចំពោះពួកនាង(ស្រ្តីបម្រើដាច់ថ្លៃ)មិនចាំបាច់ផ្ដល់នូវខាន់ស្លា និងសិទ្ធិផ្សេងៗឲ្យពួកនាងដូចប្រពន្ធពេញសិទ្ធិនោះទេ។ បញ្ហាទាក់ទងនឹងក្មេងកំព្រា និងការយកប្រពន្ធតែម្នាក់ ឬក៏រួមរស់ជាមួយនឹងស្ត្រីបម្រើដាច់ថ្លៃដែលជាកម្មសិទ្ធិរបស់ពួកអ្នក ដែលបានលើកឡើងនៅក្នុងវាក្យខណ្ឌនេះ គឺវាល្អប្រសើរបំផុតដើម្បីការពារពួកអ្នកប្រព្រឹត្តអំពើអយុត្តិធម៌ និងការពារកុំឲ្យពួកអ្នកមានភាពលម្អៀង។