Khmer Abridged Explanation of the Quran
4:6 - 4:6

ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)ធ្វើការសាកល្បងក្មេងកំព្រាទាំងនោះនៅពេលណាដែលពួកគេគ្រប់អាយុពេញវ័យ ដោយត្រូបវប្រគល់ឲ្យពួកគេមួយចំណែកនៃទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ដើម្បីឲ្យពួកគេចាត់ចែងទ្រព្យសម្បត្តិនោះ។ ប្រសិនបើពួកគេចេះចាត់ចែងទ្រព្យសម្បត្តិទាំងនោះ និងបានបង្ហាញឲ្យពួកអ្នកបានដឹងថា ពួកគេពិតជាចេះបែងចែកខុសត្រូវប្រាកដហើយនោះ ចូរពួកអ្នកប្រគល់ឲ្យពួកគេនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកគេឲ្យបានគ្រប់ចំនួនដោយមិនត្រូវឲ្យខ្វះបន្តិចណាឡើយ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្តិរបស់ពួកគេដោយបំពានហួសពីព្រំដែនដែលអល់ឡោះបានអនុញ្ញាតឲ្យពួកអ្នកនៃការយកទ្រព្យសម្បត្តិរបស់ពួកគេនៅពេលមានការចាំបាច់ឲ្យសោះ។ ហើយចូរពួកអ្នកកុំប្រញាប់ប្រញាល់ក្នុងការយកទ្រព្យសម្បត្តិនោះដោយសារតែបារម្ភខ្លាចពួកគេ(ក្មេងកំព្រា)យកទ្រព្យសម្បត្តិរបស់ពួកគេវិញនៅពេលពួកគេធំពេញវ័យនោះ។ ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលមានជីវភាពធូរធារនោះ ចូរឲ្យគេឈប់យកទ្រព្យសម្បត្តិរបស់ក្មេងកំព្រា។ តែប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកមានជីវភាពខ្វះខាត គ្មានទ្រព្យសម្បត្តិទេនោះ ចូរឲ្យគេយកទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)នោះទៅតាមការចាំបាច់របស់គេ។ ហើយនៅពេលដែលពួកអ្នកប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ឲ្យពួកគេវិញក្រោយពីពួកគេគ្រប់អាយុពេញវ័យ និងបានបង្ហាញថា ពួកគេចេះបែងចែកខុសត្រូវហើយនោះ ចូរពួកអ្នករកសាក្សីដើម្បីធ្វើសាក្សីលើការប្រគល់ទ្រព្យសម្បត្តិ(របស់ក្មេងកំព្រា)នោះផង ដើម្បីការពារទ្រព្យសម្បត្តិនោះ និងការពារកុំឲ្យមានការខ្វែងយោបល់គ្នា។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកធ្វើសាក្សីលើរឿងនោះ និងគ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នកជំនុំជម្រះលើទង្វើរបស់ខ្ញុំបម្រើទ្រង់។