ហើយចំពោះស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា(ការរួមភេទរវាងបុរសនិងស្ត្រីដោយមិនបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ឥស្លាម)ក្នុងចំណោមបណ្ដាស្ត្រីរបស់ពួកអ្នកដែលពួកនាងបានរៀបការរួច ឬក៏មិនទាន់រៀបការក៏ដោយ ចូរពួកអ្នកស្វែងរកសាក្សីចំនួនបួននាក់ជាបុរស ដែលជាជនមូស្លីម ហើយមានភាពសច្ចៈ(យុត្តិធម៌)ក្នុងចំណោមពួកអ្នកដើម្បីធ្វើជាសាក្សីលើពួកនាង។ ប្រសិនបើមានសាក្សីបួននាក់បញ្ជាក់លើការប្រព្រឹត្តអំពើអសីលធម៌របស់ពួកនាងហើយនោះ ចូរពួកអ្នកឃុំខ្លួនពួកនាងនៅក្នុងផ្ទះ ជាការដាក់ទណ្ឌកម្មលើពួកនាង រហូតដល់ពួកនាងបាត់បង់ជីវិត ឬរហូតដល់អល់ឡោះជាម្ចាស់បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកនាងក្រៅពីការឃុំខ្លួន។ ក្រោយមក អល់ឡោះជាម្ចាស់ក៏បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកគេនៅក្នុងរឿងនេះ ដោយអល់ឡោះបានដាក់បទបញ្ញត្តិឲ្យវាយចំនួនមួយរយរំពាត់ចំពោះស្រ្តីដែលមិនទាន់រៀបការដែលប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា) ហើយត្រូវនិរទេសខ្លួន(ចេញពីស្រុកភូមិ)រយៈពេលមួយឆ្នាំ ហើយនិងត្រូវគប់នឹងដុំថ្មរហូតដល់ស្លាប់ចំពោះស្ត្រីដែលរៀបការរួច(ហើយបានប្រព្រឹត្តហ្ស៊ីណា)។