Khmer Abridged Explanation of the Quran
4:16 - 4:16

ហើយបុរសនិងស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណាក្នុងចំណោមពួកអ្នក (មិនថាអ្នករៀបការរួច ឬអ្នកមិនទាន់រៀបការ) ចូរពួកអ្នកដាក់ទោសពួកគេទាំងពីរដោយប្រើពាក្យសម្តីបញ្ឈឺ និងដាក់ទណ្ឌកម្មពួកគេនូវអ្វីដែលសាកសមធ្វើឲ្យគេទទួលរងនូវការអាម៉ាស់និងការស្តីបន្ទោស។ តែប្រសិនបើពួកគេទាំងពីរបោះបង់នូវអ្វីដែលពួកគេកំពុងតែប្រព្រឹត្ត ហើយពួកគេបានកែប្រែទង្វើរបស់ពួកគេទាំងពីរវិញនោះ ចូរពួកអ្នកបញ្ឈប់ការបញ្ឈឺពួកគេចុះ ពីព្រោះថា អ្នកដែលទទួលសារភាពកំហុសពីបាបកម្មនោះ ប្រៀបដូចអ្នកដែលគ្មានបាបកម្មដែរ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកការសារភាពកំហុសពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ទ្រង់ជាអ្នកដែលមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ការដាក់ទោសបែបនេះ គឺត្រូវបានកំណត់នៅក្នុងដំណាក់កាលដំបូង។ បន្ទាប់មក ច្បាប់នេះក៏ត្រូវបានផ្លាស់ប្តូចេញ ហើយត្រូវបានជំនួសវិញដោយឲ្យវាយមួយរយរំពាត់ និងនិរទេសខ្លួន(រយៈពេលមួយឆ្នាំ)ចំពោះអ្នកដែលមិនទាន់រៀបការ។ រីឯអ្នកដែលរៀបការរួចត្រូវគប់និងដុំថ្មរហូតដល់ស្លាប់។