Khmer Abridged Explanation of the Quran
4:22 - 4:22

ហើយចូរពួកអ្នកកុំរៀបការជាមួយនឹងស្ដ្រីដែលឪពុករបស់ពួកអ្នកបានរៀបការជាមួយនាងរួចហើយនោះឲ្យសោះ ពីព្រោះការធ្វើបែបនោះគឺត្រូវបានហាមឃាត់ លើកលែងតែអ្វីដែលបានកន្លងផុតទៅមុនពេលដែលសាសនាឥស្លាមបានមកដល់នោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើរូបគេ។ ការដែលកូនប្រុសរៀបការជាមួយនឹងប្រពន្ធរបស់ឪពុកពួកគេនោះ គឺជារឿងស្មោកគ្រោកបំផុត និងជាមូលហេតុដែលធ្វើឲ្យអល់ឡោះខឹងសម្បារទៅលើជនណាប្រព្រឹត្តបែបនោះ ហើយវាជាមាគ៌ាដ៏អាក្រក់បំផុតសម្រាប់អ្នកដែលដើរតាមមាគ៌ាបែបនោះ។