Khmer Abridged Explanation of the Quran
4:29 - 4:29

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្តិគ្នាទៅវិញទៅមកដោយខុសច្បាប់ឲ្យសោះ ដូចជាដោយការរឹបអូស ការលួច និងការសូកប៉ាន់ជាដើម លើកលែងតែការយកទ្រព្យសម្បត្តិនោះតាមរយៈការធ្វើជំនួញដែលមានការឯកភាពគ្នារវាងភាគីទាំងសងខាងប៉ុណ្ណោះ ដែលទ្រង់អនុញ្ញាតឲ្យពួកអ្នកទទួលនិងចំណាយចាយវាយវាបាន។ ហើយចូរពួកអ្នកកុំសម្លាប់គ្នាទៅវិញទៅមក និងកុំសម្លាប់ខ្លួនឯង ហើយកុំបណ្ដោយខ្លួនឱ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអាណិតស្រឡាញ់ចំពោះពួកអ្នកបំផុត ហើយក្នុងចំណោមក្ដីមេត្តាករុណារបស់ទ្រង់នោះ គឺទ្រង់បានហាមឃាត់ការសម្លាប់ជីវិត ការបំពានលើទ្រព្យសម្បត្តិ និងបំពានលើកិត្តិយសរបស់ពួកអ្នក។