Khmer Abridged Explanation of the Quran
4:30 - 4:30

ហើយជនណាធ្វើដូច្នោះដោយបំពានលើបម្រាមដែលបានហាមឃាត់ខាងលើ ដោយគេបានរំលោភបំពានទ្រព្យសម្បត្តិអ្នកដទៃ ឬក៏បំពានចំពោះអ្នកដទៃតាមរយៈការសម្លាប់ជាដើម ដោយគេដឹងយ៉ាងច្បាស់ថាជាការបំពាន មិនមែនដោយភាពល្ងង់ខ្លៅ ឬដោយការភ្លេចភ្លាំង(មានចេតនា)ទេនោះ អល់ឡោះជាម្ចាស់នឹងបញ្ចូលគេទៅក្នុងឋាននរកដ៏ធំធេងនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវការឈឺចាប់ដោយសារកម្ដៅ និងទណ្ឌកម្មរបស់វា(ឋាននរក)។ ហើយការធ្វើដូច្នោះ គឺជាការងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់ ពីព្រោះទ្រង់គឺជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុតដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។