បុរសទាំងឡាយ គឺជាអ្នកមើលថែស្រ្តី និងជាអ្នកគ្រប់គ្រងលើកិច្ចការរបស់ពួកនាង ដោយសារតែអល់ឡោះជាម្ចាស់ទ្រង់បានលើកតម្កើងបុរសឱ្យមានលក្ខណៈពិសេសជាងស្រ្តី និងដោយសារតែបុរសមានកាតព្វកិច្ចត្រូវផ្គត់ផ្គង់(ការរស់នៅ) និងគ្រប់គ្រងលើស្ត្រី។ ហើយស្រ្តីគ្រប់លក្ខណ៍នោះ គឺជាស្រ្តីដែលគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកនាង គោរពប្រតិបត្តិចំពោះស្វាមីរបស់ពួកនាង ជាស្រ្តីដែលថែរក្សាអ្វីៗសម្រាប់ស្វាមីនៅពេលដែលស្វាមីមិននៅ ព្រោះអល់ឡោះបានថែរក្សាពួកនាង។ ដោយឡែកស្រ្តីទាំងឡាយដែលពួកអ្នក(ប្ដី)បារម្ភនូវការមិនគោរពរបស់ពួកនាងចំពោះប្ដីរបស់ពួកនាងទាំងក្នុងពាក្យពេចន៍ និងកាយវិការនោះ ចូរពួកអ្នក(ឱស្វាមីទាំងឡាយ)រំលឹកពួកនាង និងដាស់តឿនព្រមានពួកនាងអំពីអល់ឡោះ។ តែប្រសិនបើពួកនាងមិនទទួលយកទេនោះ ចូរពួកអ្នកចាកចេញពីកន្លែងគេងរបស់ពួកនាង ដោយត្រូវគេងបែរខ្នងដាក់ពួកនាង និងកុំរួមដំណេកជាមួយពួកនាង។ ហើយប្រសិនបើពួកនាងនៅតែមិនទទួលយកទៀតនោះ ចូរពួកអ្នក(ស្វាមី)វាយអប់រំពួកនាង ដោយការវាយស្រាលៗដែលមិនបង្ករបួសស្នាម។ ហើយប្រសិនបើពួកនាងងាកមកស្តាប់បង្គាប់ពួកអ្នកវិញហើយនោះ ចូរពួកអ្នកកុំរំលោភបំពានលើពួកនាងដោយអយុត្តិធម៌ ឬក៏ស្ដីបន្ទោសខ្លាំងៗលើពួកនាងឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ មហាធំធេងទាំងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់) និងទាំងស៊ីហ្វាត(លក្ខណៈសម្បត្តិរបស់ទ្រង់)។ ដូចនេះ ចូរពួកអ្នកកោតខ្លាចចំពោះទ្រង់ចុះ។