Khmer Abridged Explanation of the Quran
4:35 - 4:35

ហើយប្រសិនបើពួកអ្នក(ឱអាណាព្យាបាលនៃប្ដីប្រពន្ធ)បារម្ភខ្លាចមានការបែកបាក់ទំនាក់ទំនងរវាងអ្នកទាំងពីរ(ប្ដីប្រពន្ធ)ដែលឈានទៅដល់ការឈ្លោះទាស់ទែងគ្នានោះ ចូរពួកអ្នកបញ្ជូនបុគ្គលម្នាក់ដែលប្រកបដោយភាពយុត្តិធម៌ពីសាច់ញាតិខាងប្ដី និងបុគ្គលដែលប្រកបដោយភាពយុត្តិធម៌ម្នាក់ទៀតពីសាច់ញាតិខាងប្រពន្ធ ដើម្បីធ្វើការវិនិច្ឆ័យ(សម្រុះសម្រួល)ឲ្យអ្នកទាំងពីរ(ប្ដីប្រពន្ធ) ថាតើគួរឱ្យពួកគេទាំងពីរផ្សះផ្សាគ្នា ឬចែកផ្លូវគ្នា។ ហើយការផ្សះផ្សានោះ គឺប្រសើរបំផុត។ ប្រសិនបើអ្នកសម្របសម្រួលទាំងពីរនោះចង់បានការផ្សះផ្សា និងរកវិធីសាស្រ្តដ៏ល្អបំផុតដើម្បីធ្វើការផ្សះផ្សានោះ អល់ឡោះជាម្ចាស់នឹងផ្សះផ្សារវាងប្ដីប្រពន្ធគេទាំងពីរ ហើយទ្រង់នឹងបញ្ឈប់ការទាស់ទែងគ្នារវាងពួកគេទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នោះ គឺគ្មានអ្វីមួយអំពីខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ដឹងយ៉ាងលម្អិតបំផុតនូវអ្វីដែលពួកគេលាក់បាំងនៅក្នុងដួងចិត្តរបស់ពួកគេ។